យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ «Say No to Fake News»

យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ «Say No to Fake News» ជំហានទី២ ដើម្បីពង្រឹងសន្តិសុខនិងសុវត្ថិភាពព័ត៌មាន នឹងចេញដំណើរក្នុងពេលឆាប់ៗនេះ ក្រោយពីយុទ្ធនាការជំហានទី១ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ចុងខែមីនា ឆ្នាំ២០២៦ នេះ បញ្ចប់ដោយជោគជ័យ និងទទួលលទ្ធផលប្រកបដោយមោទនៈ។ ជាលទ្ធផល ចំណេញដឹង

Read more

សេចក្តីអំពាវនាវ

ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និង tiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់, មានក្រុម និងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ

Read more

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» បន្ទាប់ពីបានដំណើរការប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ប្រកបដោយភាពជោគជ័យ និងបានបង្ហាញពីវឌ្ឍនភាពដ៏ស្វាហាប់នៃដំណើរនវានុវត្តន៍នៅកម្ពុជា។

Read more

សម្តេចវិបុលសេនាភ្តី សាយ ឈុំ អនុប្រធានគណបក្សអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៨៩

ថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចវិបុលសេនាភ្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៨៩ ដែលរៀបចំឡើងដោយគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល ។

Read more

ឯកឧត្តម យូ សិរីវុឌ្ឍ “ជាមេដឹកនាំដែលមានទស្សនវិស័យច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់

ឯកឧត្តម យូ សិរីវុឌ្ឍ “ជាមេដឹកនាំដែលមានទស្សនវិស័យច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់” ប្រសាសន៍ ឯកឧត្តម ភឺន ផល្លាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី~ខេត្ត។

Read more